Skip to content Skip to footer

សូមស្វាគមន៌មកកាន់
បុរី ភូមិសំរោង

ស្ថិតនៅលើផ្លូវជាតិលេខ ៥

ភាគខាងជើងរាជធានីភ្នំពេញ

វិសាលភាពគម្រោង

​1 ហិកតា

ទីធ្លាបៃតង

40 % នៃគម្រោង

ផ្លូវជិះកង់

12 គីឡូមែ៉ត្រ

ទីតាំងភូមិសំរោង

ភូមិសំរោងស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ជាតំបន់អភិវឌ្ឍន៍ថ្មីនៃភាគខាងជើងរាជធានីភ្នំពេញ​ និងជាទីតាំងមានសក្តានុពល​គ្មាន​ដែន​កំណត់​នាថ្ងៃអនាគត។ ជាមួយនឹងអំណោយផលពីធម្មជាតិពិតៗ លោកអ្នកនឹងទទួលបាននូវអារម្មណ៍ដ៏​ស្រស់​ស្រាយ​ ជាមួយនឹងបរិយាកាស​ខ្យល់​បរិសុទ្ធនៃ​បឹង​ទន្លេសាប​ និង​បឹង​តាមោក។ លើសពីនេះគម្រោងលំនៅដ្ឋានរបស់យើង ស្ថិតនៅក្នុងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែប ហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង​ដូចជា​ផ្លូវ​ជាតិ​លេខ​៥​ ផ្លូវ​ក្រវ៉ាត់​ក្រុង​៣និង៤​ ប្រព័ន្ធដឹកជញ្ជូន សាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបវាយកូនហ្គោលលំដាប់ផ្កាយ៥ ពហុកីឡដ្ឋានជាតិមរតកតេជោ សួនសត្វសាហ្វារី សួនទឹកហ្គាដេនសីុធី និងគម្រោងធំៗផ្សេងទៀតជាច្រើន។
Previous
Next

ហេដ្ឋារចនាសម្ព័ន្ធ​

បទពិសោធន៍រស់នៅរបស់លោកអ្នកកាន់តែមានន័យ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបរបស់ភូមិសំរោងដូចជា៖

សួន​សំរោង​

សួនសំរោងត្រូវបានកសាងឡើងផ្អែកលើការរចនាយ៉ាងស្រស់បំព្រង ដោយមានរុក្ខជាតិបៃតងតូចធំចម្រុះ អមដងផ្លូវ ដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ 

សួន​ច្បារ​ចម្រុះ​ពណ៌​

លោកអ្នកនឹងទទួលបានភាពរីករាយ ស្រស់ស្រាយ ជាមួយនឹងវត្តមានរបស់សួនច្បារដែលពោរពេញទៅដោយផ្កាចម្រុះពណ៌ដ៏ស្រស់ត្រកាលរបស់បុរីភូមិសំរោងផ្ទាល់

សួន​បន្លែ​សហគមន៍

សួន​បន្លែ​សហគមន៍​ នេះជាកន្លែងបង្កើតទំនាក់ទំនងថ្មីជាមួយអ្នកជិតខាង ភូមិផងរបងតែមួយ និងជាកន្លែងឆ្លុះបញ្ចាំងពីសាមគ្គីរបស់សហគមន៍ទាំងមូល

កន្លែង​អាំង​សាច់

ស័ក្តិសមបំផុតសម្រាប់កម្មវិធីជួបជុំ ផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ អ្នកជិតខាង និងមនុស្សជាទីស្រឡាញ់របស់អ្នក

កន្លែង​មើល​ផ្កាយ

នេះជាកន្លែងសម្រាប់បង្កើតបរិយាកាសដ៏សែន រ៉ូមែនទិក ពោរពេញទៅដោយអត្ថន័យ។ សាកស្រមៃទិដ្ឋភាពកាន់ដៃមនុស្សជាទីស្រឡាញ់របស់អ្នក

ផ្លូវ​រត់​ហាត់ប្រាណ​

សុខភាពផ្លូវចិត្ដ និងផ្លូវកាយត្រូវដើរទន្ទឹមគ្នា។ ជាមួយនឹងផ្លូវរត់ហាត់ប្រាណអមដោយធម្មជាតិដ៏ស្រស់បំព្រង លោកអ្នកអាចធ្វើលំហាត់ប្រាណដោយក្តីរីករាយ 

កន្លែង​ក្មេង​លេង

បង្កើតការចងចាំមិនអាចបំភ្លេចបាន និងអនុស្សាវរីយល្អៗជាមួយកូនតូចៗជាទីស្រឡាញ់របស់អ្នកខណៈពេលពួកគេចម្រើនវ័យបន្តិចម្តងៗនៅក្នុងសួនកុមារ

ផ្លូវ​ជិះ​កង់​១២​គ.​ម

ផ្លូវជិះកង់រហូតដល់ទៅ១២គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តធ្វើលំហាត់ប្រាណដោយជិះកង់ ជាមួយនឹងរុក្ខជាតិបៃតងអមដងផ្លូវ

ផ្នែក​ស្ថាបត្យកម្ម

Aerne Architect & Associates Co., Ltd. (AA&A) ជាក្រុមហ៊ុនរចនាប្លង់មេគម្រោង និងមូ៉ដផ្ទះដ៏ល្អប្រណីតរបស់ បុរី ភូមិសំរោង។ ដឹកនាំដោយលោក Martin Aerne ក្រុមហ៊ុន AA&A មានចក្ខុវិស័យយ៉ាងមោះមុត និងច្បាស់លាស់ ក្នុងការកសាងស្នាដៃស្ថាបត្យកម្មដែលមានគុណភាព មានតម្លៃយូរអង្វែង ប្រកបដោយនិរន្តរភាព និងភាពជិតស្និតក្នុងសហគមន៍។ លោក Martin បានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ដែលជាមូលហេតុចម្បងធ្វើឲ្យលោកមានការយល់ដឹងខ្ពស់ និងស៊ីជម្រៅទៅលើវប្បធម៍នៃការរស់នៅរបស់ប្រជាជនខ្មែរ ភាសា និងកេរ្តិ៍ដំណែលវប្បធម៌របស់ខ្មែរ ជាពិសេសតម្រូវការជាក់ស្តែងរបស់ប្រជាជនខ្មែរក្នុងការទិញលំនៅដ្ឋាន។